The Blog

img_780_1

កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្រុមហ៊ុន Property Guru International ដែលមានមូលដ្ឋាននៅសិង្ហបុរី បានរៀបចំ កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ីឆ្នាំ២០១៨ ជាព្រឹត្តិការណ៍​ធំ​បំផុត​សម្រាប់​វិស័យ​អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុជា នឹងរៀបចំឡើងនៅ​សណ្ឋាគារ Sofitel ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន ​សុផល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី​​ នគរូបនីយកម្ម និងសំណង់ និងអ្នកចូលរួមពី ក្រុមហ៊ុនអចលនទ្រព្យល្បីៗផ្សេងៗទៀត។

សម្រាប់​កម្ពុជា គណៈកម្មការ​ដែល​ចូលរួម​វាយ​តម្លៃ​មាន​ដូចជា លោក សន សៀប អគ្គនាយក​ក្រុមហ៊ុន Key Real Estate Co., Ltd, លោក Simon Griffiths នាយក​ក្រុមហ៊ុន Urban Assets Solutions, លោក David Littlejohn ប្រធាន​ផ្នែក​លក់​ និង​ទីផ្សារ​របស់ Comin Khmere, លោក Michel Cassagnes នាយក Archetype Cambodia, លោក Sok Siphana មក​ពី SokSiphana&associates, លោក Ross Wheble នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd, អ្នកនាង Thida Ann នាយក CBRE Cambodia និង លោកស្រី Grace Rachny Fong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Cambodia។

ពាន​រង្វាន់ដែលបានដាក់ក្នុងការប្រកួតប្រចាំឆ្នាំ២០១៨នេះទាំងអស់មាន​​ជាង ២៦ប្រភេទផ្សេងៗគ្នា។ ក្នុងនោះបុរី ប៉េង ហួត គ្រុប ទទួលបាន ១៦ប្រភេទក្នុងបញ្ជីជម្រើសដំបូង ដែលមានចំនួនច្រើនជាងក្រុមហ៊ុនអភិវឌ្ឍផ្សេងទៀត។

ក្នុងការប្រកួតប្រជែងយកពានរង្វាន់អចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុន ​បុរី ប៉េង ហួត គ្រុប លេចធ្លោជាងគេដោយទទួលបានពានរង្វាន់ធំ៣ឆ្នាំជាប់ៗគ្នា គឺ “ពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេប្រចាំឆ្នាំ២០១៨“ និងពានរង្វាន់ចំនួន៦ទៀតដូចជា៖

– ពានរង្វាន់ឌីហ្សាញស្ថាបត្យកម្មទេសភាព គម្រោងលក់រាយដែលល្អជាងគេ

– ពានរង្វាន់ឌីហ្សាញផ្នែកក្នុងរបស់លំនៅឋានដែលល្អជាងគេ

– ពានរង្វាន់ឌីហ្សាញផ្នែកក្នុងរបស់ខុនដូដែលល្អជាងគេ

– ពានរង្វាន់អភិវឌ្ឍខុនដូតម្លៃសមរម្យដែលល្អជាងគេ

– ពានរង្វាន់គម្រោងអភិវឌ្ឍចំរុះដែលល្អជាងគេ

– ពានរង្វាន់ទទួលស្គាល់ពិសេសក្នុងទំនួលខុសត្រូវសង្គម

«ខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដែលថ្ងៃនេះ បុរី ប៉េង ហួត គ្រុប ឈ្នះពានរង្វាន់ដល់ទៅ ៧​រង្វាន់ ជាពិសេស ពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេប្រចាំឆ្នាំ២០១៨ ហើយក៏ជាជ័យជំនះ៣ឆ្នាំជាប់ៗគ្នា។» លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានមានប្រសាសន៍បន្តទៀតថា «យើងសូមអរគុណដល់សហការីទាំងអស់ នឹងជាពិសេស អតិថិជនរបស់បុរី ប៉េង ហួត គ្រុប ដែលតែងតែគាំទ្ររហូតមក ហើយសង្ឃឹមថាអតិថិជននៅតែបន្តគាំទ្រ បុរី ប៉េង ហួតគ្រុប រហូតទៅ។ បុរី ប៉េង ហួត គ្រុប នឹងប្តេជ្ញាចិត្តថានឹងនាំមកនូវផលិផលផ្ទះបែបប្រណិត និងថ្មីទំនើប បែបអរិយប្រទេស មកដល់ប្រទេសកម្ពុជាយើង។ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ​មានការប្តេជ្ញាចិត្តថា កូនខ្មែរក៏អាចធ្វើបានដែរ។​»

បុរី ប៉េង ហួត ​គ្រុប ត្រូវបានគេទទួលស្គាល់ទូទាំងតំបន់អាស៊ីថាជា ​ក្រុមហ៊ុន​មួយ​ដែល​ធ្វើឲ្យ​វិស័យ​សំណង់​លំនៅឋាន​នៅ​កម្ពុជា​មានការអភិវឌ្ឍទាំង គុណភាពសំណង់ និង ការច្នៃប្រឌិតខ្ពស់ ក្នុងការផ្តល់នូវភាពឥតខ្ចោះ និងផាសុកភាពដល់ការរស់នៅរបស់អតិថិជន ព្រមទាំងជាគម្រោងមួយដែលគិតគូរពីបរិស្ថានធម្មជាតិ។

Leave a Comment

Your email address will not be published.