សារពីអគ្គនាយិកា

សូមស្វាគមន៍អតិថិជន ដៃគូពាណិជ្ជកម្ម និងវិនិយោគិនទាំងអស់ជាទីរាប់អាន

សូមស្វាគមន៍មកកាន់ បុរី ប៉េង ហួត គ្រុប ដែលជា ក្រុមហ៊ុនឈានមុខគេ លើការអភិវឌ្ឍន៍ សំណង់ និង លំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៍ជាង១០ឆ្នាំ ក្នុងការអភិវឌ្ឍន៍បុរី ជាច្រើនប្រកប ដោយបទដ្ឋាន រួមជាមួយគុណភាពខ្ពស់ នៅក្នុងទីផ្សារដែលមានសក្តានុពល និងស្ថិតនៅចំបេះដូងនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងខ្ញុំពិតជាមានមោទនភាព ក្រៃលែងដែលអាចក្លាយជាជម្រើសដៃគូដ៏ល្អសម្រាប់ លោកអ្នក។

រាល់គម្រោងដែលយើងខ្ញុំបាន អភិវឌ្ឍឡើង សុទ្ធតែត្រូវបានរចនាតាមបែបទាន់សម័យជាមួយ គ្រឿងបរិក្ខារ បច្ចេកវិទ្យាទំនើប និង គុណភាពខ្ពស់ប្រកបដោយភាពច្នៃប្រឌិត។ ជាមួយក្រុមការងារដែលមាន សមត្ថភាពខ្ពស់ បទពិសោធន៍យូរឆ្នាំ និងភាពច្នៃប្រឌិតក្នុងការរចនា ទាំងនេះហើយជាគន្លឹះដ៏សំខាន់ដែលធ្វើអោយរាល់គម្រោងរបស់យើងខ្ញុំទទួលបានភាពជោគជ័យ។ រចនាបថខាងក្នុងនៃសំណង់អគារនិងលំនៅដ្ឋាននីមួយៗតែងតែត្រូវបានរួមបញ្ចូលនូវការរចនា ប្រកបដោយបរិយាកាសនិងភាពស្រស់ស្រាយបែបធម្មជាតិ ដែលជាគំរូស្តង់ដារនៃលំនៅដ្ឋាននៅក្នុងទីផ្សារ។អតិថិជនរបស់យើងខ្ញុំ ជាប្រភេទអតិថិជនដែលស្វែងរកការរស់នៅក្នុងភាពទាន់សម័យនិងជឿនលឿន ក្នុងបរិបថទីផ្សារដែលកំពុងអភិវឌ្ឍខ្លាំង។

ក្នុងអំឡុងពេល ១០ឆ្នាំកន្លងមក កំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានសន្ទុះខ្លាំង ហើយនៅបន្តកើនឡើងជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំ។ ជាការឆ្លើយតបទៅនឹងកំណើននេះ បុរី ប៉េង ហួត គ្រុប មានគម្រោងបន្ត និង ពង្រីកគម្រោងអភិវឌ្ឍន៍ចម្រុះជាច្រើនទៀតសម្រាប់ទសវត្សរ៍ខាងមុខ ដែលមាន គម្រោងលំនៅដ្ឋានទំនើបប្រកបដោយសុវត្ថិភាព និង ភាពសម្បូរបែប រួមជាមួយនឹងសំណង់មន្ទីរពេទ្យ សាលារៀនអន្តរជាតិ ក្លឹបហាត់ប្រាណ កីឡាដ្ឋាន សួនលំហែ ជាច្រើន។ យើងខ្ញុំក៏កំពុងអភិវឌ្ឍ បន្ថែមនូវ គម្រោងប្រកបដោយភាពច្នៃប្រឌិតថ្មីៗជាច្រើនរួមមាន ខុនដូទំនើប អគារ ពាណិជ្ជកម្ម និង ផ្សារទំនើប ផងដែរនាពេលខាងមុខនេះ។

ដោយសារកម្ពុជាជាផ្នែកមួយនៃការរួមបញ្ចូលគ្នារបស់មហាតំបន់ អាស៊ាន ដែលមានសក្ដានុពលពាណិជ្ជកម្មខ្លាំង នាពេលអនាគត យើងខ្ញុំសូមស្វាគមន៍ដៃគូពាណិជ្ជកម្មនានាមកចូលរួមចំណែក ជាមួយយើងខ្ញុំដើម្បីកសាងពិភពលោកដ៏ប្រសើរមួយសំរាប់អតិថិជនរបស់យើងក៏ដូចជាសំរាប់ប្រទេសជាតិទាំង មូល នាពេលអនាគត។

ជាមួយនឹងកិត្តិនាមយូរឆ្នាំក្នុងការផ្ដល់ជូនអតិថិជននូវផលិតផលដែលមាន គុណភាពកំពូល បុរី ប៉េង ហួត បន្តពង្រីកគុណភាព និង ស្តង់ដារក្នុងការអភិវឌ្ឍន៍គម្រោងប្រណីតនិង ប្រកបដោយចិរភាព។

 

សូមចូលរួមជាមួយយើងខ្ញុំក្នុងបេសកកម្មនេះ ដើម្បីភាពរីកចម្រើនកាន់តែខ្លាំងក្លាទាំងអស់គ្នា។

សូមអរគុណ!

ហុង ដានី អគ្គនាយិកា

អំពីក្រុមហ៊ុន

បុរី ប៉េង ហួត ដែលបានបង្កើតឡើងក្នុងឆ្នាំ2005 គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការអភិវឌ្ឍសំណង់លំនៅដ្ឋាន ក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន។ ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍យូរឆ្នាំ មាន ឆន្ទៈមុតមាំ និង ភាពច្នៃប្រឌិតខ្ពស់ បុរី ប៉េង ហួត បានពង្រីកខ្លួនទៅជាក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន ដូចជា៖ក្រុមហ៊ុន បុរី ប៉េង ហួត អភិវឌ្ឍអចលនវត្ថុ ក្រុមហ៊ុន បុរី ប៉េង ហួត សំណង់ និង ក្រុមហ៊ុន បុរី ប៉េង ហួត ផ្សារទំនើប។ យើងខ្ញុំបាននិង កំពុងពង្រីកគម្រោងអភិវឌ្ឍជាច្រើនទៅកាន់ទីតាំងនានា ដែលមានសក្តានុពលខ្លាំង ក្នុងព្រះរាជាណាចក្រកម្ពុជា។បុរី ប៉េង ហួត គ្រុប គឺជានិមិត្តសញ្ញានៃគុណភាពខ្ពស់ សេវាកម្មល្អ និង ជំនឿទុកចិត្តពីអតិថិជន។ យើងខ្ញុំបានអភិវឌ្ឍគម្រោងលំនៅដ្ឋានប្រណីត និង អគារពាណិជ្ជកម្មចម្រុះជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយរួមបញ្ចូលនូវរចនាបថបរទេស និង រចនាបថខ្មែរ ដែលនាំមកនូវភាពទំនើបនិងទាន់សម័យសម្រាប់ការរស់នៅ និង ប្រកបអាជីវកម្ម។

ដោយបន្តពង្រឹងនូវស្ដង់ដារ និង គុណភាពឲ្យកាន់តែខ្ពស់ក្នុងការរចនាជាមួយនឹងការផ្តោតលើភាពងាយស្រួលក្នុងការរស់នៅនិរន្តរភាពក្នុងវិស័យសំណង់ យើងខ្ញុំសូមប្ដេជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបង្កើតនូវពិភពលោកមួយដែលកាន់តែប្រសើរសំរាប់អតិថិជន និង ដៃគូពាណិជ្ជកម្មនានា។

ចក្ខុវិស័យ:

ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យនិងជាក្រុមហ៊ុនដែលល្អបំផុតនៅក្នុងប្រទេសកម្ពុជា។

បេសកកម្ម:

១. អភិវឌ្ឍលំនៅដ្ឋាននិងផលិតផលជាមួយនឹងភាពច្នៃប្រឌិតថ្មីប្រកបដោយគុណភាព សុវត្ថិភាព និង សោភណ្ឌភាព
ដែលលើសពីការរំពឹងទុក របស់អតិថិជន។

២. បង្កើតទំនាក់ទំនងយូរអង្វែងជាមួយអតិថិជនដោយផ្ដល់ជូននូវសេវាកម្មល្អបំផុត ទាំងមុន និង ក្រោយពេលលក់។

៣. ក្លាយជាក្រុមហ៊ុននៃក្ដីស្រមៃ របស់អ្នកទាំងអស់គ្នា។